អ្នកជំនាញអចលនទ្រព្យ ស្វាគមន៍គ្រប់ជាតិសាសន៍ ឲ្យតែមកវិនិយោគនៅកម្ពុជាដើម្បីភាពរីកចម្រើន



យោងតាមប្រសាសន៍អ្នកជំនាញអចនទ្រព្យ របស់លោក ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានយកប្រតិបត្តិនៃក្រុមហ៊ុនអចនទ្រព្យ CPL បានឲ្យដឹងថា វិស័យអចនទ្រព្យកម្ពុជារីករាយស្វាគមន៍គ្រប់ជាតិសាសន៍ទាំងអស់ ឲ្យតែមកធ្វើការវិនិយោគនៅកម្ពុជា ក្នុងន័យដើម្បីភាពរីកចម្រើនទៅមុខទាំងអស់គ្នា។

លោកថា មួយរយៈចុងក្រោយនេះអត្រានៃជនជាតិចិនបានចូលមកកម្ពុជាច្រើន ហើយចិនបានវិនិយោគជាច្រើនលើវិស័យអចនទ្រព្យផងដែរ ហើយក្នុងនាមលោកជាអ្នកជំនាញមួយរូបលោកយល់ថាល្អប្រសើរបំផុតសម្រាប់ទីផ្សារអចនទ្រព្យនៅកម្ពុជា។ លោកលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសពិធីប្រកាសលទ្ធផលនៃពានរង្វាន់អចលទ្រព្យកម្ពុជាឆ្នាំ២០១៩ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះនៅក្នុងសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមពីបណ្ដារក្រុមហ៊ុនអចលនទ្រព្យទាំងជាតិ និងអន្តរជាតិជាច្រើន។ 

កម្មវិធីពានរង្វាន់នេះគឺជាព្រឹត្តិការណ៍លើកទី២ និងដោយមានការសហការជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) ដើម្បីរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏សម្បើមសម្រាប់ទីផ្សារអចលនទ្រព្យ និងអ្នកជំនាញអចលនទ្រព្យកម្ពុជា។ ភ្នាក់ងារលក្ខណៈជាបុគ្គល និងក្រុមហ៊ុនអចលនទ្រព្យប្រមាណជាង៤០បានចូលរួមប្រកួតប្រជែង ដើម្បី ទទួលពានរង្វាន់នៅក្នុងពិធីជួបជុំអបសារទរដ៏ធំបំផុតនេះ ការវិនិច្ឆ័យ ដាក់ពិន្ទុ និងកាត់សេចក្តី បានធ្វើឡើងដោយអ្នកជំនាញសំខាន់ៗនៅក្នុងវិស័យនេះ ហើយលទ្ធផលបានធ្វើសវនកម្មដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលជាភាគីទី៣។

ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិត្តិយស និងភាពជោគជ័យសម្រាប់ការខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យអចលនទ្រព្យ។ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងនូវភាពជាគម្រូរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអតីតស្ថាបត្យករឆ្នើមជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពានរង្វាន់នេះបានបង្ហាញពីក្រុមហ៊ុនមានជំនាញ អចលនទ្រព្យដ៏កំពូលនៅក្នុងប្រទេសផងដែរ។ពុម្ពសែន

source from: http://sharenews.tnaot.com/news_share/article_detail/8856837