រកឃើញក្រុមហ៊ុន ឈ្នះពានរង្វាន់អចលទ្រព្យកម្ពុជាឆ្នាំ២០១៩ ច្រើនបំផុតហើយ



កម្មវិធីប្រកួតប្រជែងដណ្ដើម ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh បានរកឃើញក្រុមហ៊ុន ដែលឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០១៩ ច្រើនជាងគេហើយ ហើយ ដោយបានទៅលើក្រុមហ៊ុនអចលនទ្រព្យ CBRE ដែលទទួលបានពានរង្វាន់ចំនួន៥ប្រភេទផងដែរ។ ក្រៅពីនេះក៏មានក្រុមហ៊ុន អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ មួយចំនួនផ្សេងទៀតក៏បានឈ្នះពានរង្វាន់នេះផងដែរ សរុបមានចំនួនរហូតដល់២៦ពានរង្វាន់។ 

កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន CBRE ក៏បានឈ្នះពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើមច្រើនជាងគេរហូតដល់៣ពានរង្វាន់ផងដែរ។ CBRE ជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលស្គាល់ថាជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំជាក្រុមហ៊ុនភ្នាក់ងារឆ្នើម និងជាក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំ។ 

ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិត្តិយស និងភាពជោគជ័យសម្រាប់ការខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យអចលនទ្រព្យ។ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងនូវភាពជាគម្រូរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអតីតស្ថាបត្យករឆ្នើមជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពានរង្វាន់នេះបានបង្ហាញពីក្រុមហ៊ុនមានជំនាញ អចលនទ្រព្យដ៏កំពូលនៅក្នុងប្រទេសផងដែរ។

កម្មវិធីពានរង្វាន់នេះគឺជាព្រឹត្តិការណ៍លើកទី២ និងដោយមានការសហការជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) ដើម្បីរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏សម្បើមសម្រាប់ទីផ្សារអចលនទ្រព្យ និងអ្នកជំនាញអចលនទ្រព្យកម្ពុជា។ ភ្នាក់ងារលក្ខណៈជាបុគ្គល និងក្រុមហ៊ុនអចលនទ្រព្យប្រមាណជាង៤០បានចូលរួមប្រកួតប្រជែង ដើម្បី ទទួលពានរង្វាន់នៅក្នុងពិធីជួបជុំអបសារទរដ៏ធំបំផុតនេះ ការវិនិច្ឆ័យ ដាក់ពិន្ទុ និងកាត់សេចក្តី បានធ្វើឡើងដោយអ្នកជំនាញសំខាន់ៗនៅក្នុងវិស័យនេះ ហើយលទ្ធផលបានធ្វើសវនកម្មដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលជាភាគីទី៣។

សូមបញ្ជាក់ថា ការបង្កើតកម្មវិធីកម្មវិធីប្រកួតប្រជែងដណ្ដើម ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ឡើង គឺដោយផ្អែកលើកត្តាដ៏សំខាន់នៃកំណើននឹងភាពរីកចម្រើនក្នុងវិស័យអចលវត្ថុនៅកម្ពុជា ដែលបាននិងកំពុងបោះជំហានយ៉ាងលឿនរហ័ស ហើយក្នុងគោលបំណងកំណត់អំពីស្ដង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ៕ពុម្ពសែន