ល្ងាចនេះ នឹងប្រកាសលទ្ធផល ពានរង្វាន់អចលនទ្រព្យកម្ពុជាហើយ



កម្មវិធីប្រកួតប្រជែងដណ្ដើម ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ល្ងាចនេះ នឹងប្រកាសលទ្ធផល ពានរង្វាន់អចលនទ្រព្យកម្ពុជាហើយ។ តាមការរំពឹងទុកការប្រគល់រង្វាន់អចលនៈទ្រព្យកម្ពុជាគឺ ចាប់ផ្តើមនៅថ្ងៃទី ១២ ខែធ្នូនេះនៅសណ្ឋាគារ សូហ្វីតែលភោគីត្រា រាជធានីភ្នំពេញ ដែលមានប្រមាណ៥០ ក្រុមហ៊ុនបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះផងដែរ។

គួររំលឹកថា កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន CBRE បានឈ្នះពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើមច្រើនជាងគេរហូតដល់៣ពានរង្វាន់។ CBRE ជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលស្គាល់ថាជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំជាក្រុមហ៊ុនភ្នាក់ងារឆ្នើម និងជាក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ។ ដូច្នេះ យើងនឹងតាមដានទាំងអស់គ្នាថាតើឆ្នាំ២០១៩ នេះក្រុមហ៊ុនណានឹងទទួលបានពានរង្វាន់ច្រើនជាងគេ៕

សូមបញ្ជាក់ថា ការបង្កើតកម្មវិធីកម្មវិធីប្រកួតប្រជែងដណ្ដើម ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ឡើង គឺដោយផ្អែកលើកត្តាដ៏សំខាន់នៃកំណើននឹងភាពរីកចម្រើនក្នុងវិស័យអចលវត្ថុនៅកម្ពុជា ដែលបាននិងកំពុងបោះជំហានយ៉ាងលឿនរហ័ស ហើយក្នុងគោលបំណងកំណត់អំពីស្ដង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ៕ ពុម្ពសែន

by http://sharenews.tnaot.com/news_share/article_detail/8853274