អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជានៅតែរក្សាស្ថេរភាពនិងតម្លៃរបស់ខ្លួនដដែល



យោងតាមប្រសាសន៍របស់ លោក សួស ចិន្តា អគ្គលេខាធិការនៃអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ទោះបីជាថ្មីៗនេះ កម្ពុជាកំពុងបញ្ហានយោបាយកើតមានឡើងក៏ដោយ តែវិស័យអចនទ្រព្យនៅតែរក្សាស្ថេរភាពនិងតម្លៃរបស់ខ្លួនដដែល ហើយរាល់ការសាងសង់សំណង់ផ្សេងៗក៏នៅតែបន្ត ចំណែកការសុំសិទ្ធិដើម្បីវិនិយោគលើគម្រោងអចលនវត្ថុផ្សេងៗ ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដែរ។

ការលើកឡើងយ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ នៅឯសណ្ឋាគារ លូមៀរ រេស៊ីដេន ភ្នំពេញ(Lumiere Residence Phnom Penh) 

គួរកត់សម្គាល់ផងដែរថា នារយៈពេលថ្មីៗនេះកត្តានយោបាយនៅកម្ពុជាហាក់មានផ្ទុះឡើង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមានការព្រួយបារម្មណ៍ជាខ្លាំង ហើយអ្នកវិនិយោគនៅកម្ពុជាមួយចំនួនក៏មានការយកចិត្តទុកដាក់ផងដែរពីបញ្ហានេះ ជាពិសេសគឺវិស័យអចលនទ្រព្យនៅកម្ពុជាផ្ទាល់តែម្ដង៕ពុម្ពសែន

From : http://sharenews.tnaot.com/news_share/article_detail/8755203